Free Music For You
Showing posts with label Knowlege. Show all posts
Showing posts with label Knowlege. Show all posts

Saturday, August 30, 2014

វិញ្ញាសារថ្នាក់ទី ១២ សម្រាប់ប្រឡងលើកទីពីរ (File.PDF *Doc)


The grade 12th Documents for the second exam [Math Physique Bio and Chemistry]

០១. វិញ្ញសារ គណិតវិទ្យា (Math --- Get PDF Doc) | ទាញយកឯកសារ (Math)
០២. វិញ្ញសារ រូបវិទ្យា (Physic-37 Pages----Get PDF Doc) | ទាញយកឯកសារ (Physic)
០៣. វិញ្ញសារ ជីវវិទ្យា (Biographic-56 Pages - --Get PDF Doc) | ទាញយកឯកសារ (Biographic)
០៤. វិញ្ញសារ គីមីវិទ្យា (Chemistry- -Get PDF Doc) | ទាញយកឯកសារ (Chemistry)

ដោនឡូតយក ឯកសារទាំងអស់ : សូមចុចទីនេះ

សូមជូនពរអោយមានសំណាងល្អនឹងទទួលបាននូវលទ្ធផលជោគជ័យទាំងអស់គ្នា .......។

Wednesday, June 25, 2014

ឥលូវនេះអ្នកអាចតម្លើង ពុម្ពអក្សរ​ខ្មែរ និង​ក្តារ​ចុច​ខ្មែ​រ សម្រាប់ IOS7.1.x (IPhone, Ipad.....)

ក្តារចុចសម្រាប់ និង ពុម្ភអក្សរខ្មែរ ៥ ជួរ សម្រាប់ IOS7.1.x (IPhone, Ipad.....)

បន្ទាប់ពីកម្មវិធី Jailbreak IOS 7.1.X ឈ្មោះថា Pangu បាន​ដាក់​អោយ​ប្រើប្រាស់​កាល​ពី​ម្សិលមិញ​មក យើង​សង្កេត​ឃើញ​ថា​មាន​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​បាន​ប្រញ៉ាប់​ប្រញ៉ាល់ Jailbreak យ៉ាង​ឆាប់រហ័សតែ​ម្តង ដោយមិន​បង្អង់​យូរ​ឡើយ។ ក៏​ប៉ុន្តែ​យើង​នៅ​ក្នុងពេលនេះផងដែរយើងក៏អាចតម្លើង​ពុម្ពអក្សរ​ខ្មែរ និង​ក្តារ​ចុច​ខ្មែ​របាន​នៅ​លើ ប្រព័ន្ធប្រតិបត្តិការ IOS7.1.1 ផងដែរសូមមើលរបៀបខាងក្រោម ៖

ប្រសិនបើជាអ្នកចង់តម្លើង ឫ ក៏ដាក់ ក្តារចុចសម្រាប់ និង ពុម្ភអក្សរខ្មែរ សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS7.1.x នៅលើទូរស័ព្ទរបស់អ្នក សូមអ្នកចូលទៅ ក្នុង Cydia ហើយ Add Source នេះដើម្បើតម្លើង ក្តារចុចសម្រាប់ និង ពុម្ភអក្សរខ្មែរ : 

http://cydia.myrepospace.com/iMonsterSoft/

នៅក្នុងរូបខាងក្រោមនេះជាអ្វីដែលយើងខ្ញុំធ្វើបាន ប្រសិនបើអ្នកមានបញ្ហាអ្វីសូម Comment នៅក្នុងប្រអប់ខាងក្រោមដើម្បើយើងខ្ញុំធ្វើការដោះស្រាយ ...។


អត្ថបទដោយ : ក្មេងស្រុកស្រែ

Tweak និង Source មួយចំនួន សម្រាប់ការលេង Style នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 7.1.1


បន្ទាប់ពីកម្មវិធី Jailbreak iOS 7.1.x ឈ្មោះថា Pangu បាន​ដាក់​អោយ​ប្រើប្រាស់​កាល​ពី​ម្សិលមិញ​មក យើង​សង្កេត​ឃើញ​ថា​មាន​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​បាន​ប្រញ៉ាប់​ប្រញ៉ាល់ Jailbreak យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​តែ​ម្តង មិន​បង្អង់​យូរ​ឡើយ។ ក៏​ប៉ុន្តែ​យើង​នៅ​មិន​ទាន់​អាច​តម្លើង​ពុម្ពអក្សរ​ខ្មែរ និង​ក្តារ​ចុច​ខ្មែ​របាន​នៅ​ឡើយ​ទេ ហើយ​សំនួរ​នេះ​យើងខ្ញុំ​ក៏​មិន​អាច​ឆ្លើយ​បាន​ដែរ អាស្រ័យ​ទៅ​លើ​ក្រុម​អ្នក​អភិវឌ្ឍន៍​ពុម្ពអក្សរ​ខ្មែរ​យើង។ យ៉ាង​ណាមិញ សម្រាប់​អ្នក​ដែល​ត្រូវ​ការ​តម្លើង Tweak នានា ក៏​នៅ​តែ​អាច​បន្ត​រីករាយ​ទៅ​មុខ​ទៀត​ដែរ ដែល​ខាង​ក្រោម​នេះ គឺ​ជា Tweak ជា​ច្រើន ដែល​អាច​ប្រើ​ប្រាស់​ជា​មួយ iOS 7.1.1 បាន ដូច្នេះ​សូម​រីក​រាយទាំងអស់គ្នា។
Source ប្រើសម្រាប់ដោនឡូដ Tweak
  • http://repo.biteyourapple.net
  • http://repo.hackyouripone.org
  • http://cydia.xsellize.com
  • http://ihackstore.com/repo
  • http://sinfuliphonerepo.com
Tweak មួយចំនួនដែលអាចប្រើជាមួយ iOS 7.1.x
3G Unrestrictor 5 (iOS 7 & 6)AccelerateAnimer7
ApplockerBackground ManagerBadge Customizer
BarrelBatteryLifebiteSMS
BloardBridgeBTC Mouse & Trackpad
BytaFont 2CallBarCCControls
CCHideCCSettingsChrome Downloader Plus
ClassicBadgesClassicLockScreenClear Background Apps
CleverPinColor Keyboard for iOS 7ColorBadges
OpenSSLPreferenceLoaderProTube
FolderEnhancer (iOS 7)FolderSwipe7Forecast
FlagPaint7FlipControlCenterFlipswitch
CylinderDisturbPleasef.lux
CyDelete7CydiaCydia Substrate
Core UtilitiesCore Utilities (/bin)customLS
Slide2Kill 7Speed IntensifierSpin
roqyUSB7SimplePasscodeButtonsSkipLock
PurgeQuickPassRecord ‘n’ Torch
NextGenUINoSlowAnimationsOpenSSH
iCleaner ProiFileHiddenSettings7
WinterBoardxConZeppelin
TetherMeVertexWiFi Booster
SwipeSelectionSwitchSpringTapToUnlock7
SPTouchSubstrate Safe ModeSubtleLock (iOS 7)
MultitaskingGesturesSmarttapSpringtomize 3
MessageHeadsMessages CustomiserMobileTerminal+
Infinite Tweet 2Inform MeJellyLock7
AppInfo
ទាំងនេះ គ្រាន់តែជា Tweak មួយចំនួនប៉ុណ្ណោះ សម្រាប់អ្នកយកមកដាក់នៅលើ ម៉ាស៊ីនទូរស័ព្ទរបស់អ្នកតែប៉ុននោះ ប៉ុន្តែនៅសល់ Tweak ជា​ច្រើន​ទៀត​ដែល​អ្នក​ត្រូវ​សាក​ល្បង​ដោយ​ខ្លួន​ឯង។ Tweak នៅ​លើ iOS 7.0.x និង 7.0.x មិន​សូវ​មាន​លក្ខណៈ​ខុស​គ្នា​ប៉ុន្មាន​ទេ ពី Tweak Version មុនៗ ដូច្នេះ​អ្នក​ដែល​ប្រើ​ប្រាស់ iOS 7.1.x ដែល​បាន Jailbreak រួច​ហើយ អាច​នឹង​ប្រើ​ប្រាស់ Tweak បាន​ច្រើន កុំព្រួយ​បារម្ភអំពីការ Error ឫ ក៏គាំងអី
(បើគ្មានការសាកល្បងគ្មានបទពិសោធន៍នោះទេ)
កែសម្រួលដោយ : ក្មេងស្រុកស្រែ
ប្រភពៈ​ iPhonehacks

Sunday, June 22, 2014

ឥលូវនេះអ្នកអាច Jailbreak iOS 7.1.1 ជា Untethered បានហើយ

អស់រយៈពេលជាយូរខែកន្លងមកហើយ ដែល​អ្នក​ប្រើ​ប្រាស់ iPhone, iPad និង iPod Touch បាន​ទន្ទឹង​រង់ចាំ​កម្មវិធី Jailbreak iOS 7.1.1 ព្រោះ​អី​បើ​គ្មាន​កម្មវិធី Jailbreak ទេការ​ប្រើ​ប្រាស់​ឧបករណ៍​ទាំង​នោះ​ហាក់​បី​ដូច​ជា​គ្មាន​ការទាក់ទាញ ដូចជាការ លេង Style ជាមួយ Tweak ផ្សេងៗជាដើម។ នៅ​ថ្ងៃ​នេះ ក្រុម​អ្នក​បំបែក​កូដ​ចិន​ឈ្មោះ​ថា Pangu បាន​បញ្ចេញ​កម្មវិធី Jailbreak iOS 7.1.1 ជា​ផ្លូវ​ការ​ហើយ ដែល​នេះ​គឺ​ពិត​ជា​រឿង​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់។ កម្មវិធី Jailbreak iOS 7.1 និង 7.1.1 នេះ​ក៏​ទទួល​ស្គាល់​ដោយ​ក្រុម IH8sn0w ផង​ដែរ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​កុំ​គិត​ថា នេះ​គឺ​ជា​កម្មវិធី​បោក​ប្រាស់​ ឫ មួយការបញ្ចេញអោយសាកល្បងអី។
តម្រូវការមុនធ្វើការ Jailbreak
  • iPhone 4, 4S, 5, 5c និង 5S, iPad 2, 3, 4 និង Air, iPad Touch 5th, iPad Mini, iPad Mini Retina ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 7.1 រឺ​ក៏ iOS 7.1.1
  • មានកម្មវិធី iTunes។ អាច​ដោនឡូដ​បាន​តាម​នេះhttps://www.apple.com/itunes/download/
  • ត្រូវតែបាន Back Up ឯកសាររបស់​អ្នក​សិន​ដោយ​ដោត​ឧបករណ៍​ចូល​កុំព្យូទ័រ ហើយ​បើក​កម្មវិធី iTunes រួច​ចុច​លើ​ពាក្យ Back Up data (ធ្វើ​បែប​នេះ​ដើម្បី​ចៀស​វាង​បាត់​បង់​ឯកសារ​ផ្សេងៗ)
  • សូមឆែកមើលគណនី iCloud សិន ថា​តើ​វា​ជា​របស់​អ្នក​រឺ​មិន​មែន ព្រោះ​វា​អាច​មាន​បញ្ហា​នៅ​ពេល Jailbreak ដែល​តម្រូវ​អោយ Restore ទូរស័ព្ទ ហើយ​ជាប់ iCloud ម្តង​ទៀត។
របៀប Jailbreak
  • ដោនឡូតកម្មវិធី Pangu ដោយ​ ចុចទីនេះ
  • ភ្ជាប់ iPhone, iPad និង iPod Touch ដែល​ដំណើរ​ការ​ដោយ iOS 7.1.x ទៅ​កាន់​កុំព្យូទ័រ
  • បើកកម្មវិធី Pangu ដែល​យើង​បាន​ដោនឡូតអំបាញ់​មិញ
  • អ្នកអាចនឹងឃើញមានអក្សរ​រញ៉េ​រញ៉ៃ ប៉ុន្តែ​សូម​កុំ​ខ្វល់​អី ព្រោះ​វា​ជា​ភាសាចិនទេ
  • សូមកុំភ្លេច ដោះធីកនៅប្រឡោះ Checkbox
  • ចុចប៊ូតុង Start Jailbreak
  • វានឹងសួរយើងអោយចូលទៅ​ផ្លាស់​ប្តូរ​ថ្ងៃ​ខែ ដូច្នេះ​សូម​បើក Setting > General > date and time > បិទ Automatically រួច​ហើយ​ផ្លាស់​ប្តូរ​វា​ទៅ​ជា​ថ្ងៃ​ទី 2 June 2014។
  • បន្ទាប់មកទៀត កម្មវិធី Jailbreak នឹង​ដំណើរ​ការ ហើយ​អ្នក​នឹង​ឃើញ​មាន​កម្មវិធី Pangu លោត​ឡើង។ សូម​ចុច​លើ​វា ហើយ​ចាំ​រយៈពេល​ពី 5 ទៅ 15 នាទី​ជា​ការ​ស្រេច។ សូម​ធ្វើ​ការ​អត់​ធ្មត់​នៅ​ក្នុង​កំឡុង​ពេល Jailbreak នេះ
បន្ទាប់ពីបានធ្វើតាមសេចក្តី​ណែនាំ​នេះ​ហើយ iPhone, iPad របស់​អ្នក​គឺ​បាន Jailbreak ដោយ​ជោគ​ជ័យ​ហើយ ដូច្នេះ​សូម​កុំភ្លេច​ទៅ​ផ្លាស់​ប្តូរ​ថ្ងៃ​ខែ អោយ​ដូច​ដើម​វិញ​ផង។ សូម​មេត្តា​អាន​សេចក្តី​ណែនាំ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​ប្រសិន​បើ​ជា​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង យើងខ្ញុំ សូម​មិន​ទទួល​ខុស​ត្រូវ​ទេ ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​អាច​ស្វែង​រក​ជំនួយ​ពី​យើង​បាន ប្រសិន​បើ​ជា​អ្នក​ទាំង​អស់​គ្នា​មិន​យល់​ត្រង់​ចំណុច​ណា​មួយ។
ប្រសិនបើអ្នកមានបញ្ហានឹងមិនយល់ត្រង់ណាមួយ សូមទស្សនាវីដេអូខាងក្រោមនេះដែលបង្ហាញអ្នកអំពីរបៀប Jailbreak ជាមួយកម្មវិធី Pangu :

អត្ថបទដោយ : Cambo Report
កែសម្រួលដោយ ៖ ក្មេងស្រុកស្រែ
ប្រភពៈ​ Pangu

Friday, December 27, 2013

ដំណោះស្រាយតម្លើងអក្សរខ្មែរតែចេញ ថៃ សម្រាប់ iOS 7.0.4


អ្វីដែលបងប្អូន រងចាំនោះគឺក្តាចុចខ្មែរ ដែលក្រុម 4KhmeriPhoneបានចេញឲ្យប្រើប្រាស់ជាផ្លូវការ តែមានបញ្ហាខ្លះដែលកើតឡើង ដូចជាតម្លើងហើយ ចេញអក្សរថៃទៅវិញ។ ដូចនេះយើងមានដំណោះស្រាយ!



ទី១៖ ប្រាកដថា នៅក្នុង itools ចេញពាក្យ Jailbreak ថា Yes បើ NO សូមដោះស្រាយ ទីនេះ!

ទី២៖ ត្រូវប្រើប្រាស់ iToos ឬក៏ iFunbox ដើម្បីលុប Folder Apple.com.keyboardsដែលស្ថិតនៅក្នុង var/mobile/library/caches/com.apple.keyboards (ដូចរូប)
សូមធ្វើការចូលទៅលុប Folder com.apple.keyboards

ទី៣៖ សូមចូល ទៅលុប Mobile substrate ដែលស្ថិតនៅក្នុង Cydia >Manage> Packages>  Mobile substrate

ហើយសូម Restart Springboard
ទី៤៖ បន្ទាប់មកទៀតសូមធ្វើការ លុបKeyboard ដែលយើងបានតម្លើងពីមុន ចេញភាសាថៃ

ហើយសូមធ្វើការ Reboot
ទី៥៖ សូមធ្វើការតម្លើង Khmer Keyboard ឡើងវិញ ហើយ ធ្វើការ Restart Springboardជាការស្រេច។
សូមមើលលទ្ធផល៖

ប្រភព ៖ nokormusic

វិធី Jailbreak iOS 7.0~7.0.4 ដោយប្រើកម្មវិធី evasi0n7

ដោយគ្មានផ្តល់តំរុយអ្វី ក្រុមហែកកូដ evad3rs បានដាក់បញ្ចេញ កម្មវិធី Jailbreak បែបពេញ Untethered ឈ្មោះ evasi0n7 របស់ ខ្លួនហើយ ដោយកម្មវិធីនេះ អាចធ្វើការ Jailbreak ឧបករណ៍ iDevice ទាំងអស់ (លើកលែង Apple TV) ដែលដើរនៅលើ iOS 7.0 រហូត 7.0.4។
សំរាប់លោកអ្នក ដែលអាប់ដេតទៅ iOS 7.0-7.0.4 តាមរយៈទូរស័ព្ទ ដោយប្រើ OTA គប្បី ធ្វើការ អាប់ដេតពេញ តាមរយៈ iTunes មុននឹងធ្វើការ Jailbreak ដើម្បីជៀសវាង បញ្ហាផ្សេងៗ មុននឹង Jailbreak។
ខាងក្រោមនេះ គឺជា វិធី អនុវត្តន៍៖
តំរូវការជាមូលដ្ឋាន:
- iPhone, iPad, iPod Touch ដែលដើរលើ iOS 7.0-7.0.4 (មើលវីធីដំឡើងនៅទីនេះ: វិធីដំឡើង IPhone. IPad. IPod Touchទៅកាន់ IOS 7.0.4)
- កម្មវិធី evasi0n ដោយឡូដបានពី: http://evasi0n.com/

វិធី Jailbreak:

1. ជាដំបូង សូមចូលទៅវិុបសាយ http://evasi0n.com/ រួចចុច ដោនឡូដ ទៅតាម ប្រព័ន្ធ ប្រតិបត្តិការណ៍ របស់កុំព្យូទ័រលោកអ្នក រួមមាន Mac OS X ឬ Windows។
2. នៅលើ ទូរស័ព្ទ សូមបិទ លេដកូដ ដោះសោរអេក្រង់ Passcode ជាមុនសិន បើមាន ដោយ ចូលទៅ Settings-> General-> Passcode Locked-> Turn Passcode Off។

3. ក្រោយដោនឡូដចប់ សូមពន្លាវា រួចចុចប៊ូតុងម៉ៅខាងស្តាំ រួចរើសយក ‘Run as administrator’ សំរាប់ប្រព័ន្ធ Windows ឬ រើសយក ‘Open’ សំរាប់ប្រព័ន្ធ Mac។ បន្ទាប់មក ដោត iPhone ឬ iPad របស់លោកអ្នក ជាមួយកុំព្យូទ័រ រួចចុច ប៊ូតុង Jailbreak ដើម្បី ចាប់ផ្តើមការ Jailbreak។ រួចរង់ចាំមួយសន្ទុះ។

4. ត្រង់ចំណុចមួយ កម្មវិធី evasi0n នឹងបង្គាប់អោយលោកអ្នក បើកប្រើ iPhone ឬ iPad លោកអ្នក រួចចុចលើ អាយខនមួយឈ្មោះ evasi0n7 ដើម្បីបន្ត ការ Jailbreak។
ក្រោយធ្វើតាមការណែនាំរួច សូមរង់ចាំបន្តិច ទំរាំចេញពាក្យថា ‘Done’ ហើយប៊ូតុង Jailbreak ប្រែទៅជា ប៊ូតុង Exit។

    5. នៅលើ ទូរស័ព្ទ នោះលោកអ្នក នឹងឃើញ ឡូហ្គូ របស់ កម្មវិធី​ evasi0n សូមរង់ចាំ មួយសន្ទុះ រហូត វា Boot ចូលទៅ Home Screen នោះ អ្នកនឹង បានឃើញកម្មវិធី​ Cydia ដែលនេះ មានន័យថា ការ Jailbreak របស់លោកអ្នក បានចប់សព្វគ្រប់ហើយ៕

    អត្ថបទដើម ៖ http://www.ioskhmer.com/

    វិធីដំឡើង IPhone. IPad. IPod touchទៅកាន់ iOS 7.0.4


    សំរាប់ លោកអ្នក ដែលចង់ ដំឡើង ទៅ iOS 7.0.4 សារជាថ្មី ខាងក្រោមនេះ គឺជា វិធីដំឡើងវា តាមរយៈ កម្មវិធី iTunes។ សូមដាស់តឿនថា៖ សំរាប់ អ្នកដែលប្រើ ទ្រានាប់សីុម នឹងជួបបញ្ហា មិនអាចសួរទឹកលុយបាន តាមរយៈការវាយ កូដ USSD ដែលផ្តើមដោយសញ្ញា * ឬ # ហើយការឡើងទៅ iOS 7 លោកអ្នក មិនអាច ត្រឡប់មក កំណែទំរង់ចាស់បានទេ លើកឡើងតែ iPhone 4 ប៉ុណ្ណោះ ដែលអាច ត្រឡប់មកវិញបាន។
    តំរូវការជាមូលដ្ឋាន:
    កម្មវិធី iTunes
    លីងដោនឡូដ iOS 7.0.4:

    វិធីដំឡើងទៅកាន់ iOS 7.0.4:

    1. ជាដំបូង សូមដោនឡូដ និងដំឡើង កម្មវិធី iTunes ពីលីងខាងលើ បន្ទាប់មក ដោនឡូដ ឯកសារដំឡើង ទៅតាមប្រភេទ ឧបករណ៍របស់លោកអ្នក។ បន្ទាប់មក ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី iTunes (លោកអ្នក ត្រូវមានអីុនធើណែត)។
    នៅកូឡោនខាងឆ្វេង ក្រោមពាក្យ DEVICES សូមចុចលើ ឈ្មោះ iPhone របស់លោកអ្នក។ ចុច ឃី SHIFT សំរាប់ប្រព័ន្ធ Windows ឬ alt option សំរាប់ ប្រព័ន្ធ Mac OSX អោយជាប់ រួចចុច ប៊ូតុង Restore បន្ទាប់មក រំកិល ទៅកាន់ ទីតាំង ដែលបាន រក្សា ឯកសារ ដំឡើង។ ចុចរើសយក ឯកសារដំឡើងនោះហើយ រួចចុច ប៊ូតុង Open។
    2. បន្ទាប់មក ចុចប៊ូតុង Restore រួចរង់ចាំ ប្រមាណពី 15-30 mn ទំរាំ ការដំឡើង បានចប់សព្វគ្រប់។

    3. នៅលើ ទូរស័ព្ទ សូួមធ្វើការ អូសលើអេក្រង់ពីឆ្វេងមកស្តាំ ដើម្បីចាប់ផ្តើម ធ្វើការកំណត់ផ្សេងៗ។ បន្ទាប់មក ត្រង់ Select Your Country or Region សូមរំកិល ចុះក្រោម ដើម្បី រើសយក Cambodia។ បន្ទាប់មក លោកអ្នក ត្រូវធ្វើការ Activate អោយ ដោយភ្ជាប់វា ជាមួយ កុំព្យូទ័រ រួចប្រើ កម្មវិធី​iTunes ឬ Activate តាម ទូរស័ព្ទ ដោយផ្ទាល់ ក៏បាន តែត្រូវការ ភ្ជាប់ WiFi។
    4. ត្រង់ផ្ទាំង Location Service សូមរើសយក Enable Location Services។ បន្ទាប់មក រើសយក:
    - Set up as new iPhone: បើសិនជា អ្នក ចង់អោយ ទូរស័ព្ទ ទទេរស្អាត
    - Restore From iCloud Backup: ទាញយកទិន្នន័យពីមុន ដែលបាន រក្សាទុក នៅ គណនី iCloud
    - Restore From iTunes Backup: ទាញយក ទិន្នន័យពីមុន ដែលបាន រក្សាទុក នៅក្នុង iTunes លើ កុំព្យូទ័រ។
    5. ត្រង់ផ្ទាំង Apple ID សូមវាយ គណនី Apple ID របស់លោកអ្នកចូល ឬចុច Skip This Step ដើម្បីវាយពេលក្រោយ ក៏បាន។ បន្ទាប់មក ត្រង់ផ្ទាំង Terms and Conditions ចុច Agree-> Agree។
    6. បន្ទាប់មក ត្រង់ផ្ទាំង iCloud និង Find My iPhone យកល្អបើកវា បើសិនជា អ្នកមានគណនី Apple ID ព្រោះវា អាចជួយយើង ដាក់កូដ មិនអោយអ្នកដទៃប្រើបាន (Activation locked) នៅពេល យើង បាត់វា។ រួចត្រង់ផ្ទាំង iCloud Keychain សូមរើសយក Set Up Later និងផ្ទាំង Diagnostics សូមរើសយក Don’t Send។ ប៉ុណ្ណឹង ការដំឡើងទៅ iOS 7.0.4 រួចរាល់ ជាការស្រេច៕

    អត្ថបទដើម ៖ http://www.ioskhmer.com/

    Wednesday, October 30, 2013

    កាមេរ៉ាមន្តអាគមថតរូបរបស់អ្នកហើយអាចកែប្រែរូបថត របស់អ្នកអោយទៅជាគំនូរជីវចល

    English :  
    This application is used to create a cartoon with your camera
    Magic Man camera is the world's first original will be made ​​into a live-action cartoon humor camera. Man in the magic world, no matter what your personality, can see a humorous self. Amazingly, once every shot will shoot an unexpected surprise.

    You never imagined you would look like next: laugh out loud humor, super Meng sweet, light, fresh, fantasy cosplay, star and even sharing a bed, make your life constantly surprises. Simple one shot, make life from Variety up!


    Download here for iOS [iPhone iPad]
    Download here for Android

    Khmer :

    កម្មវិធីនេះត្រូវបានប្រើដើម្បីបង្កើតរូបថ្លុកមួយដែលបានរចនាឡើងសំរាប់ថតរូបរបស់អ្នក ហើយកែប្រែអោយទៅជា រូបគំនូជីវជល។

    កាមេរ៉ា មន្តអាគមគឺជាដើមជាលើកដំបូងរបស់ពិភពលោកនឹងត្រូវបានធ្វើទៅជាការផ្សាយបន្តផ្ទាល់-សកម្មភាពកាមេរ៉ា humor រូបថ្លុក។ បុរសម្នាក់នៅក្នុងពិភពវេទមន្តជាបញ្ហាផ្ទាល់ខ្លួនរបស់អ្នកគ្មានអ្វីដែលអាចមើលឃើញខ្លួនឯងជាមួយ humorous ។ អស្ចារ្យនៅពេលដែលរូបថតទាំងអស់នឹងបាញ់មួយដែលភ្ញាក់ផ្អើលដែលមិនរំពឹងទុក។

    អ្នកមិនដែលស្រមៃអ្នកនឹងមើលទៅដូចជាបន្ទាប់: សើចចេញ humor ខ្លាំង, Super ម៉េងផ្អែម cosplay Fantasy ពន្លឺស្រស់ផ្កាយហើយសូម្បីតែការចែករំលែកគ្រែមួយដែលធ្វើឱ្យភ្ញាក់ផ្អើលក្នុងជីវិតរបស់អ្នកជានិច្ច។ រូបថតមួយសាមញ្ញធ្វើឱ្យជីវិតពីពូជឡើង!



    រូបភាពដែលធ្វើបាន ៖


    Sunday, January 13, 2013

    របៀបប្រើអក្សរពណ៌ឆើតនៅក្នុង Facebook Chat

    ឥលូវនេះអ្នកទាំងអស់គ្នាអាច Chat ដោយប្រើប្រាស់ជាមួយនិងអក្សរពណ៌ឆើតបាននៅក្នុង Facebook. ទាំងនេះគឺជាកូដក៏ពិសេសដើម្បី Send អក្សរពណ៌ឆើតនៅក្នុង Chat.




    របៀបដើម្បី Send ពណ៌អក្សរឆើតនៅក្នុង Facebook Chat
    [[107015582669715]] = A
    [[116067591741123]] = B
    [[115602405121532]] = C
    [[112542438763744]] = D
    [[115430438474268]] = E
    [[109225112442557]] = F
    [[111532845537326]] = G
    [[111356865552629]] = H
    [[109294689102123]] = I
    [[126362660720793]] = J
    [[116651741681944]] = K
    [[115807951764667]] = L
    [[106596672714242]] = M
    [[108634132504932]] = N
    [[116564658357124]] = O
    [[111669128857397]] = P
    [[107061805996548]] = Q
    [[106699962703083]] = R
    [[115927268419031]] = S
    [[112669162092780]] = T
    [[108983579135532]] = U
    [[107023745999320]] = V
    [[106678406038354]] = W
    [[116740548336581]] = X
    [[112416755444217]] = Y
    [[165724910215]]       = Z

    របៀបប្រើប្រាស់កូដនេះ
    គ្រាន់តែ Copy កូដ ហើយ Paste ទៅក្នុង Chat Bar.
    ឧទាហរណ៏:
    H E L L O Dlsongs
    ខាងក្រោមនេះគឺជាកូដពាក្យ H E L L O Dlsongs

     [[111356865552629]] [[115430438474268]] [[115807951764667]] [[115807951764667]] [[116564658357124]] [[112542438763744]] [[115807951764667]] [[115927268419031]] [[116564658357124]] [[108634132504932]] [[111532845537326]] [[115927268419031]]

    L O V E
    ខាងក្រោមនេះគឺជាកូដពាក្យ L O V E

     [[115807951764667]]​ [[116564658357124]] [[107023745999320]] [[115430438474268]]

    Friday, January 11, 2013

    ២០ របៀបដ៏​ងាយ​ស្រួល​​ក្នុង​ការ​ បង្កើត USB boot


    តើ​អ្នក​ធ្លាប់​ចង់​បង្កើត Drive USB boot បាន​លើ​ប្រព័ន្ធ​ប្រតិបត្ត​ការ​ Windows, Linux ឬ Drive IOS ណា​ក៏​ដោយ ? បើ​សិន​ជា​ដូច្នេះ , ខាង​ក្រោម​នេះ គឺ​ជា​បញ្ជី​ឈ្មោះនៃ​កម្ម​វិធី ដែល​ជំនួយ​ដល់​អ្នក​ប្រើ​បង្កើត Drive USB.។ USB នេះ អាច​ផ្ទុក file ដំឡើង ប្រព័ន្ធ​ប្រតិបត្ត​ការ Windows, Linux CD, ឌីស boot Ultimate, Hiren’s Boot CD, Antivirus Rescue CD, ...

    បង្កើត USB boot Windows
    1 - WinToFlash:
    ដូច​ដែល​អ្នក​ឃើញ​រូប​ភាព​ដែល​ថតដោយ​អេក្រង់​ខាង​ក្រោម​,​ នេះ​គឺ​ជា​កម្ម​វិធី​ដ៏​ងាយ​ស្រួល​បំផុត ដែល​អាច​ប្រើ​ដើម្បី​បង្កើត​ ឌីស boot Windows។ វា​បង្កើត​កំណែជំនាន់ boot របស់​ប្រព័ន្ធ​ប្រតិបត្តការ windows xp/2003, winPE XP/2003, Windows vista/2008/7/8 និង​ប្រព័ន្ធ​ផ្សេងៗ​ទៀត ។

    img-1326949044-1.jpg

    2 - Windows 7 USB/DVD download tool:
    Windows 7 USB/DVD download tool បាន​បង្កើត​ដោយ​ខាង Microsoft ផ្ទាល់​តែ​ម្ដង ជាមួយ​គោល​បំនង​ធ្វើ​អោយ​ងាយ​ស្រួល​​បង្កើត​ Drive USB boot ឬ​ចំលង file ISO Windows 7 ចេះ​ជា​ឌីស DVD។


    3 - A Bootable USB:
    A Bootable USB គឺ​ជា​កម្ម​វិធី​តូច , អនុញ្ញាតិ​អោយ​អ្នក​ប្រើ​ដំឡើង windows vista/2008/7 ពី USB.

    4 - A Bootable USB (ផ្ដល់​ជូន​ដោយ Askvg.com):
    ឈ្មោះ​កម្ម​វិធី​នេះ​មាន​ទំនង​ដូច​នឹង​កម្ម​វិធី​ខាង​លើ ,តែ​វា​នៅ​មាន​បន្ថែម​មុខ​ងារ និង​ជំរើស​ផ្សេងៗ​ទៀត ដើម្បី​ធ្វើ​អោយ​ដំណើរ​ការ​បាន​លើ​កំណែ​ជំនាន់ x64 របស់​ប្រព័ន្ធ​ប្រតិបត្តការ Windows.
    slide.jpg

    5 - Setup from USB:
    នេះ​គឺ​ជា​កម្ម​វីធី​ងាយ​ស្រួល​ប្រើ ដើម្បី​បង្កើត​ Drive windows vista/7 USB boot បាន ។ តែ​យ៉ាង​ណា, ពេល​ប្រើ​ប្រាស់​​កម្ម​វិធី​នេះ , អ្នក​ប្រើ​ត្រូវ​មាន .NetFramework 4.

    6 - OStoGO:
    កម្ម​វិធី​មួយ​តូច ប្រើ​សំរាប់​ផ្លាស់​ប្ដូរ ឌីស windows vista/7 DVD ពី Drive USB.

    7 – RMPrepUSB:

    បច្ចេកទេស នៃ​ការ​ធ្វើ​ទំនើប​កម្ម ដើម្បី​បង្កើត USB boot Windows។ ដូចនេះ​អ្នក​ប្រើ​គម្បី​ប្រើ​កម្ម​វិធី​នេះ​ដោយ​ប្រុង​ប្រយត្ន​បំផុត។

    8 - WinSetupFromUSB:

    កម្ម​វិធី​ដ៏​ល្អ​បំផុត តែពេល​ប្រើ​កម្បី​ប្រុង​​ប្រយត្ន ។ WinSetupFromUSB អ្នក​ប្រើ បង្កើត USB Windows ឬ Linux boot បាន ។ ស្រប​ពេល​នោះ​វា​នៅ​ផ្ដល់​អោយ​អ្នក​ប្រើ សាក​ក្នុង QEMU។

    img-1326949044-3.jpg


    9 - FlashBoot:
    កម្ម​វិធី​ល្អ​គួរ​សម្យ, អាច​ផ្លាស់​ប្ដូរ Windows XP/Vista/7 ទៅ​ក្នុង USB។ កម្ម​វិធី​នេះ​មាន​តំលៃ ប្រហែល $38 USD.

    បង្កើតMultiBootable USB

    10 - YUMI – (Your Universal Multiboot Installer):
    YUMI អាច​ប្រើ​ដើម្បី​បង្កើត MultiBootable USB ជាមួយ​ច្រើន​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេងៗ , ឧបករណ៏ សំលាប់ virus, ឧបករណ៏ ហៅ​មក​វិញ(Restore), .. .ប្រើ Syslinux។ មុខ​ងារ​មួយ​ដ៏​ល្អរបស់​កម្ម​វិធី​នេះ គឺ​អាច​ទាញ​យក download file ISO មុន​ពេល​ប្រើ​ប្រាស់​វា​លើ USB.

    11 – XBoot:
    XBoot គឺ​ជា​កម្ម​វិធី​ដ៏​ល្អ , មាន​សមត្ថភាពបង្កើត Multiboot USB/ISO សំរាប់ Linux, Live CDs, Antivirus Utilities, … មុខ​ងារ​មួយ​ដែល​មាន​ប្រយោជន៏​របស់ Xboot គឺ​វា​អនុញ្ញាតិ អ្នក​ប្រើ​ត្រួត​ពិនិត្យ USB បង្កើត​បាន​ភ្លាម​ក្នុង Windows។

    12- SARDU:

    SARDU គឺ​ជា​កម្ម​វីធី​​អាច​បង្កើត Multibootable ISO និង Drive USB។ វា​មាន​ផ្ទុក​កម្ម​វិធី​ខ្លះៗ​សំរាប់​កំចាត់​វីរុស virus, រាល់​ឧបករណ៏, កំណែ​ជំនាន់ប្រព័ន្ធ​ប្រតិបត្ត​ការ របស់ Linuxនិង Windows។
    ​អ្វី​ដែល​អ្នក​ត្រូវ​ការគឺ​គ្រាន់​តែ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ពី file ISO ទៅ​ folder ISO និង​រីក​រាយ​ការ​ប្រើ​ប្រាស់​វា​លើ USB។
    img-1326949044-4.jpg


    បង្កើត Linux និង USB boot ផ្សេងៗ​ទៀត
    13 - Universal USB Installer :
    នេះ​គឺ​ជា​កម្ម​វិធី មាន​ប្រយោជន៏​ច្រើន​គួរ​សម,ដូច​គ្នា​ទៅ​នឹង YUMI, លើក​លែក​ការ​ដែល​ប្រើ​បាន​ជា MultiBootមួយ​ចេញ.។ យ៉ាង​ណា​ក៏​ដោយ​វា​ ដំណើរ​ការ​លើ​ច្រើន​ប្រព័ន្ធរបស់ Linux,
    ឧបករណ៏​សំលាប់ virus, Windows vista/7, Hiren’s Boot CD, …. ស្រប​ពេល​នោះ , កម្ម​វិធី​នេះ​នៅ​អាច​ធ្វើ​ការ​ download file ISO អោយ​អ្នក​ប្រើ​ថែម​ទៀត។

    14 - LiveUSB Install:
    កម្ម​វិធី​ដ៏​តូច​មួយ​នេះ អ្នក​ប្រើ​​អាច​បង្កើត Drive Linux boot បាន ( ជាមួយ​ការ​ដែល​អាច​ដំណើរ​ការ​បាន​ រួម​នឹង​មុខ​នាទី​ស្កែន​និង​សំលាប់ virus, សង្គ្រោះ ថាស​រឹង , .. .). ចុង​ក្រោយ​វា​នៅ​មាន​ជំរើស​ផ្សេងៗ, រួម​មាន​សមត្ថភាពសរសេរ file. img ចេញ​ Drive USB.

    15 - UNetbootin:
    Unetbootin គឺ​ជា​កម្ម​វិធី​មួយ​សំរាប់ Windows, Linux និង Mac OS X។ កម្ម​វិធី​នេះ​នៅ​អាច download file ISO ជួយ​អ្នក​ប្រើ បន្ថែម​ទៀត។ វា​រត់​បាន​លើ​ច្រើន​ប្រព័ន្ធ​ប្រតិបត្ត, ឧបករណ៏​សំលាប់ virus, .... ម្យ៉ាង​វិញ​ទៀត , Unetbootin នៅ​អាច​បង្កើត​បាន Drive USB boot បាន សំរាប់​កំណែ​ជំនាន់​ណា​ក៏​បាន​ដែរ ។

    16 - MultiSystem (Linux):
    កម្ម​វិធី​នេះ សំរាប់​តែ Linux អ្នក​ប្រើ​អាច​​ប្រើ​ដើម្បី​បង្កើត Drive USB Linux boot បាន ។
    img-1326949044-5.jpg

    17 – Fedora LiveUSB Creator:
    កម្ម​វិធី​តូច នឹង​ជួយ​អ្នក​បំលែង file Fedora ISO ទៅ Drive USB.

    18 - CD 2 USB:
    CD 2 USB គឺ​ជា​ឧបករណ៏ មាន​បែប​បទ​​ដូច​នឹង​ ឃ្លា​បញ្ជា , អាច​បង្កើត​បាន Drive USB boot សំរាប់ Ubuntu។ កម្ម​វិធី​នេះ មិន format Drive USB និង​ដំឡើង bootloader ទៅលើ Drive។

    19 - ISO to USB:
    ISO to USB គឺ​ជា​កម្ម​វិធី ងាយ​ , អាច​បង្កើត Drive USB boot បាន ពី file Bootable ISO.

    20 - ISO2Disc:
    ISO2Disc គឺ​ជា​ឧបករណ៏ តូច, មាន​សមត្ថភាព​សរសេរfile ISO ra đĩa CD/DVD ឬ Drive USB Flash.
    img-1326949044-6.jpg 
    អត្ថបទដើម ៖ it khmer.net

    Thursday, January 10, 2013

    កម្មវិធី FontCreator សម្រាប់​​ឱ្យ​លោក​អ្នក​អាច​បង្កើត​ម៉ូដ​អក្សរ​ខ្មែរ

    សព្វថ្ងៃ​នេះ​ទោះបី​ឈុត​អក្សរ​ខ្មែរ សម្រាប់​ប្រើការ​មាន​ច្រើន​សម្បូ​រណ៍​គួរសម ល្មម​អាច​ប្រើការ​បាន​ហើយ​ក៏​ដោយ ក៏​សេចក្តី​ត្រូវការ​នៃ​ឈុត​អក្សរ​ថ្មី​ប្លែកៗ នៅតែ​ជា​បំណងប្រាថ្នា​របស់​អ្នក​ប្រើ​កុំព្យូទ័រនៅឡើយ ។​
    អ្នកខ្លះ​គិតថា ឈុត​អក្សរ​ដែល​កំពុង​ប្រើ​រាល់ថ្ងៃ មិន​សម​តាម​បំណងប្រាថ្នា អ្នកខ្លះ​យល់​ថា ល្មម​អាច​ប្រើការ​បាន ទេ​អ្នក​ដែល​មាន​សេចក្តី​ត្រូវ​ការ​ចាំបាច់ ក៏​បាន​ទៅ​ជួល​អ្នក​ដែល​ចេះ​បង្កើត​ឈុត​អក្សរ ឲ្យធ្វើ​អក្ស​រដែលខ្លួន​ត្រូវការ ឬ​ចង់​បាន​តាម​បំណង​របស់​គេ ។​

    កម្មវិធី Font Creater
    ការបង្កើត​ឈុត​អក្សរ​ណាមួយ មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​នោះឡើយ ពីព្រោះ​វា​ទាមទារ​ទាំង​ជំនាញ​នៃ​ការ​គូរ ការ​អំណត់​បង្កើត​ឈុត​អក្សរ​ថ្មីៗ​មានព្យាយាម និង​ចំណេះដឹង​នៃ​ការបង្កើត​ឈុត​អក្សរ​នោះ​ផង​ដែរ ។ ដោយហេតុ​ថា ការ​ការលំបាក​បែប​នេះ ទើប​មិន​សូវ​មាន​អ្នកបង្កើត​ឈុត​អក្សរ ឬ​អាច​មកពី​មិន​បាន​ដឹង​របៀប​នៃ​ការបង្កើត​ឈុត​អក្សរ​នោះ​ក៏​ថា​បាន ។
    ដូច​នេះ​​ដោយ​សារ​តែ​មាន​សំណូមពរ​ពី​មិត្ត​អ្នក​អាន ខ្ញុំ​សូម​ចែក​រំលែក​នូវ​កម្មវិធី FontCreator ជំនាន់​៦ ដែល​អាច​ជួយ​អោយ​លោក​អ្នក​អាច​ប្រើ​ប្រាស់​ដើម្បី​បង្កើត​ម៉ូដ​អក្សរ​ យូនីកូដ​បាន​ដោយ​ខ្លួន​ឯង​ ខ្ញុំ​ជឿ​ថា ការ​បង្កើត​ម៉ូដ​អក្សរ​ពិត​ជា​លំបាក​ណាស់ ព្រោះ​ទាម​តារ​អោយ​មាន​ជំនាញ​ផ្សេងៗ​មក​លាយឡំ​​ជាមួយ​គ្នា ។
    បើ​សិន​ជា​ត្រូវ​ការ សូម​ទាញ​យក​ទៅ​ប្រើ​ប្រាស់​​ ដោយ​ខ្លួន​ឯង​។ អគុណ៕ ​

    Tuesday, January 8, 2013

    Store and Upload File free (15 GB) [www.sharebeast.com]


    សម្រាប់អ្នកមានឯកសារធំៗដូចជាកម្មវិធីកុំព្យូទ័រ ភាពយន្ត  ខ្សែអាត់វីដេអូឬក៏ឯកសារផ្សេងៗទៀតដែលពិបាកក្នុងការទុក ដាក់ឬក៏រក្សាទុកនៅលើអ៊ីនធើណែត(Server)នោះ ឥលូវនេះលោកអ្នក លែង មានក្តីបារម្មណ៍ហើយ។   www.sharebeast.com នេះជា គេហទំព័រ មួយដែលអនុញ្ញាតិអោយលោកអ្នកធ្វើការរក្សាទុកឯកសារនៅលើនោះបានរហូតដល់​ 15Gb ជាពិ សេសទៅទៀតនោះក្នុងឯកសារមួយ លោកអ្នកអាចរក្សាទុក បានរហូតដល់  500Mb ជាមួយគ្នានេះ ឯកសារដែលបានរក្សាទុកលោកអ្នកអាចធ្វើការកំណត់សិទ្ធិក្នុងការទាញយក (Download)បានផង ដែរដូចជាការដាក់លេខសំងាត់លើឯកសារ(Password)ចែករំលែកសារធារណៈ(Public) ឬក៏ទុកសម្រាប់តែខ្លួនលោកអ្នកផ្ទាល់(Private)ក៏បាន។ តើលោកអ្នកកំពុងតែស្វែងរកដើម្បីផ្ទុកនិងចង់ចែកចាយបន្តនូវកម្មវិធីនិងរបស់អ្វីដែលលោក អ្នកកំពុងមាន ដល់បងប្អូនយើងដែលចង់បានកម្មវិធីផ្សេងៗប្រើមែនទេ? 
    របៀបធ្វើចុះឈ្មោះ (Register) ដើម្បីចូលទៅប្រើ និងបន្ទុក​ឯកសាររបស់លោកអ្នក​
    ១.  សូមចុចចូលទៅលើគេហទំព័រ www.sharebeast.com
    ២. ស្វែងរក និងចុចលើពាក្យ Register នៅជ្រុងលើផ្នែកខាងស្តាំ
    ៣. សូមធ្វើការបំពេញពត៌មានក្នុងផ្ទាំង User Registration ខាងក្រោមនេះ  

    ៤. សូមបញ្ចប់ដោយចុចលើ CREATE ACCOUNT! 
    ៥. នោះលោកអ្នកនឹងទទួលបាន ACCCOUNT មួយពេញចិត្ត
    ៦. ចុចលើ Upload Files tab​ ដើម្បីធ្វើការ Updload ឯកសាររបស់លោកអ្នកយ៉ាងរីករាយ ។
    ខ្ញុំបានបង្កើត និង uploaded ឯកសារលើ SHAREBEAST មួយរួចហើយ ពិតជាល្អមែន !

    Bookmark Us

    Twitter Delicious Facebook Digg Stumbleupon Favorites More

    Search

    Popular Posts

    Recent Posts

    Categories

    Unordered List

    Pages

    Text Widget

    On Facebook

    On Twitter

    Copyright © Music For Khmer | Powered by Blogger
    Design by SimpleWpThemes | Blogger Theme by NewBloggerThemes.com | Published By Blogger Templates20