Free Music For You
Showing posts with label IOS. Show all posts
Showing posts with label IOS. Show all posts

Wednesday, June 25, 2014

ឥលូវនេះអ្នកអាចតម្លើង ពុម្ពអក្សរ​ខ្មែរ និង​ក្តារ​ចុច​ខ្មែ​រ សម្រាប់ IOS7.1.x (IPhone, Ipad.....)

ក្តារចុចសម្រាប់ និង ពុម្ភអក្សរខ្មែរ ៥ ជួរ សម្រាប់ IOS7.1.x (IPhone, Ipad.....)

បន្ទាប់ពីកម្មវិធី Jailbreak IOS 7.1.X ឈ្មោះថា Pangu បាន​ដាក់​អោយ​ប្រើប្រាស់​កាល​ពី​ម្សិលមិញ​មក យើង​សង្កេត​ឃើញ​ថា​មាន​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​បាន​ប្រញ៉ាប់​ប្រញ៉ាល់ Jailbreak យ៉ាង​ឆាប់រហ័សតែ​ម្តង ដោយមិន​បង្អង់​យូរ​ឡើយ។ ក៏​ប៉ុន្តែ​យើង​នៅ​ក្នុងពេលនេះផងដែរយើងក៏អាចតម្លើង​ពុម្ពអក្សរ​ខ្មែរ និង​ក្តារ​ចុច​ខ្មែ​របាន​នៅ​លើ ប្រព័ន្ធប្រតិបត្តិការ IOS7.1.1 ផងដែរសូមមើលរបៀបខាងក្រោម ៖

ប្រសិនបើជាអ្នកចង់តម្លើង ឫ ក៏ដាក់ ក្តារចុចសម្រាប់ និង ពុម្ភអក្សរខ្មែរ សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS7.1.x នៅលើទូរស័ព្ទរបស់អ្នក សូមអ្នកចូលទៅ ក្នុង Cydia ហើយ Add Source នេះដើម្បើតម្លើង ក្តារចុចសម្រាប់ និង ពុម្ភអក្សរខ្មែរ : 

http://cydia.myrepospace.com/iMonsterSoft/

នៅក្នុងរូបខាងក្រោមនេះជាអ្វីដែលយើងខ្ញុំធ្វើបាន ប្រសិនបើអ្នកមានបញ្ហាអ្វីសូម Comment នៅក្នុងប្រអប់ខាងក្រោមដើម្បើយើងខ្ញុំធ្វើការដោះស្រាយ ...។


អត្ថបទដោយ : ក្មេងស្រុកស្រែ

Tweak និង Source មួយចំនួន សម្រាប់ការលេង Style នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 7.1.1


បន្ទាប់ពីកម្មវិធី Jailbreak iOS 7.1.x ឈ្មោះថា Pangu បាន​ដាក់​អោយ​ប្រើប្រាស់​កាល​ពី​ម្សិលមិញ​មក យើង​សង្កេត​ឃើញ​ថា​មាន​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​បាន​ប្រញ៉ាប់​ប្រញ៉ាល់ Jailbreak យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​តែ​ម្តង មិន​បង្អង់​យូរ​ឡើយ។ ក៏​ប៉ុន្តែ​យើង​នៅ​មិន​ទាន់​អាច​តម្លើង​ពុម្ពអក្សរ​ខ្មែរ និង​ក្តារ​ចុច​ខ្មែ​របាន​នៅ​ឡើយ​ទេ ហើយ​សំនួរ​នេះ​យើងខ្ញុំ​ក៏​មិន​អាច​ឆ្លើយ​បាន​ដែរ អាស្រ័យ​ទៅ​លើ​ក្រុម​អ្នក​អភិវឌ្ឍន៍​ពុម្ពអក្សរ​ខ្មែរ​យើង។ យ៉ាង​ណាមិញ សម្រាប់​អ្នក​ដែល​ត្រូវ​ការ​តម្លើង Tweak នានា ក៏​នៅ​តែ​អាច​បន្ត​រីករាយ​ទៅ​មុខ​ទៀត​ដែរ ដែល​ខាង​ក្រោម​នេះ គឺ​ជា Tweak ជា​ច្រើន ដែល​អាច​ប្រើ​ប្រាស់​ជា​មួយ iOS 7.1.1 បាន ដូច្នេះ​សូម​រីក​រាយទាំងអស់គ្នា។
Source ប្រើសម្រាប់ដោនឡូដ Tweak
  • http://repo.biteyourapple.net
  • http://repo.hackyouripone.org
  • http://cydia.xsellize.com
  • http://ihackstore.com/repo
  • http://sinfuliphonerepo.com
Tweak មួយចំនួនដែលអាចប្រើជាមួយ iOS 7.1.x
3G Unrestrictor 5 (iOS 7 & 6)AccelerateAnimer7
ApplockerBackground ManagerBadge Customizer
BarrelBatteryLifebiteSMS
BloardBridgeBTC Mouse & Trackpad
BytaFont 2CallBarCCControls
CCHideCCSettingsChrome Downloader Plus
ClassicBadgesClassicLockScreenClear Background Apps
CleverPinColor Keyboard for iOS 7ColorBadges
OpenSSLPreferenceLoaderProTube
FolderEnhancer (iOS 7)FolderSwipe7Forecast
FlagPaint7FlipControlCenterFlipswitch
CylinderDisturbPleasef.lux
CyDelete7CydiaCydia Substrate
Core UtilitiesCore Utilities (/bin)customLS
Slide2Kill 7Speed IntensifierSpin
roqyUSB7SimplePasscodeButtonsSkipLock
PurgeQuickPassRecord ‘n’ Torch
NextGenUINoSlowAnimationsOpenSSH
iCleaner ProiFileHiddenSettings7
WinterBoardxConZeppelin
TetherMeVertexWiFi Booster
SwipeSelectionSwitchSpringTapToUnlock7
SPTouchSubstrate Safe ModeSubtleLock (iOS 7)
MultitaskingGesturesSmarttapSpringtomize 3
MessageHeadsMessages CustomiserMobileTerminal+
Infinite Tweet 2Inform MeJellyLock7
AppInfo
ទាំងនេះ គ្រាន់តែជា Tweak មួយចំនួនប៉ុណ្ណោះ សម្រាប់អ្នកយកមកដាក់នៅលើ ម៉ាស៊ីនទូរស័ព្ទរបស់អ្នកតែប៉ុននោះ ប៉ុន្តែនៅសល់ Tweak ជា​ច្រើន​ទៀត​ដែល​អ្នក​ត្រូវ​សាក​ល្បង​ដោយ​ខ្លួន​ឯង។ Tweak នៅ​លើ iOS 7.0.x និង 7.0.x មិន​សូវ​មាន​លក្ខណៈ​ខុស​គ្នា​ប៉ុន្មាន​ទេ ពី Tweak Version មុនៗ ដូច្នេះ​អ្នក​ដែល​ប្រើ​ប្រាស់ iOS 7.1.x ដែល​បាន Jailbreak រួច​ហើយ អាច​នឹង​ប្រើ​ប្រាស់ Tweak បាន​ច្រើន កុំព្រួយ​បារម្ភអំពីការ Error ឫ ក៏គាំងអី
(បើគ្មានការសាកល្បងគ្មានបទពិសោធន៍នោះទេ)
កែសម្រួលដោយ : ក្មេងស្រុកស្រែ
ប្រភពៈ​ iPhonehacks

Sunday, June 22, 2014

ឥលូវនេះអ្នកអាច Jailbreak iOS 7.1.1 ជា Untethered បានហើយ

អស់រយៈពេលជាយូរខែកន្លងមកហើយ ដែល​អ្នក​ប្រើ​ប្រាស់ iPhone, iPad និង iPod Touch បាន​ទន្ទឹង​រង់ចាំ​កម្មវិធី Jailbreak iOS 7.1.1 ព្រោះ​អី​បើ​គ្មាន​កម្មវិធី Jailbreak ទេការ​ប្រើ​ប្រាស់​ឧបករណ៍​ទាំង​នោះ​ហាក់​បី​ដូច​ជា​គ្មាន​ការទាក់ទាញ ដូចជាការ លេង Style ជាមួយ Tweak ផ្សេងៗជាដើម។ នៅ​ថ្ងៃ​នេះ ក្រុម​អ្នក​បំបែក​កូដ​ចិន​ឈ្មោះ​ថា Pangu បាន​បញ្ចេញ​កម្មវិធី Jailbreak iOS 7.1.1 ជា​ផ្លូវ​ការ​ហើយ ដែល​នេះ​គឺ​ពិត​ជា​រឿង​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់។ កម្មវិធី Jailbreak iOS 7.1 និង 7.1.1 នេះ​ក៏​ទទួល​ស្គាល់​ដោយ​ក្រុម IH8sn0w ផង​ដែរ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​កុំ​គិត​ថា នេះ​គឺ​ជា​កម្មវិធី​បោក​ប្រាស់​ ឫ មួយការបញ្ចេញអោយសាកល្បងអី។
តម្រូវការមុនធ្វើការ Jailbreak
  • iPhone 4, 4S, 5, 5c និង 5S, iPad 2, 3, 4 និង Air, iPad Touch 5th, iPad Mini, iPad Mini Retina ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 7.1 រឺ​ក៏ iOS 7.1.1
  • មានកម្មវិធី iTunes។ អាច​ដោនឡូដ​បាន​តាម​នេះhttps://www.apple.com/itunes/download/
  • ត្រូវតែបាន Back Up ឯកសាររបស់​អ្នក​សិន​ដោយ​ដោត​ឧបករណ៍​ចូល​កុំព្យូទ័រ ហើយ​បើក​កម្មវិធី iTunes រួច​ចុច​លើ​ពាក្យ Back Up data (ធ្វើ​បែប​នេះ​ដើម្បី​ចៀស​វាង​បាត់​បង់​ឯកសារ​ផ្សេងៗ)
  • សូមឆែកមើលគណនី iCloud សិន ថា​តើ​វា​ជា​របស់​អ្នក​រឺ​មិន​មែន ព្រោះ​វា​អាច​មាន​បញ្ហា​នៅ​ពេល Jailbreak ដែល​តម្រូវ​អោយ Restore ទូរស័ព្ទ ហើយ​ជាប់ iCloud ម្តង​ទៀត។
របៀប Jailbreak
  • ដោនឡូតកម្មវិធី Pangu ដោយ​ ចុចទីនេះ
  • ភ្ជាប់ iPhone, iPad និង iPod Touch ដែល​ដំណើរ​ការ​ដោយ iOS 7.1.x ទៅ​កាន់​កុំព្យូទ័រ
  • បើកកម្មវិធី Pangu ដែល​យើង​បាន​ដោនឡូតអំបាញ់​មិញ
  • អ្នកអាចនឹងឃើញមានអក្សរ​រញ៉េ​រញ៉ៃ ប៉ុន្តែ​សូម​កុំ​ខ្វល់​អី ព្រោះ​វា​ជា​ភាសាចិនទេ
  • សូមកុំភ្លេច ដោះធីកនៅប្រឡោះ Checkbox
  • ចុចប៊ូតុង Start Jailbreak
  • វានឹងសួរយើងអោយចូលទៅ​ផ្លាស់​ប្តូរ​ថ្ងៃ​ខែ ដូច្នេះ​សូម​បើក Setting > General > date and time > បិទ Automatically រួច​ហើយ​ផ្លាស់​ប្តូរ​វា​ទៅ​ជា​ថ្ងៃ​ទី 2 June 2014។
  • បន្ទាប់មកទៀត កម្មវិធី Jailbreak នឹង​ដំណើរ​ការ ហើយ​អ្នក​នឹង​ឃើញ​មាន​កម្មវិធី Pangu លោត​ឡើង។ សូម​ចុច​លើ​វា ហើយ​ចាំ​រយៈពេល​ពី 5 ទៅ 15 នាទី​ជា​ការ​ស្រេច។ សូម​ធ្វើ​ការ​អត់​ធ្មត់​នៅ​ក្នុង​កំឡុង​ពេល Jailbreak នេះ
បន្ទាប់ពីបានធ្វើតាមសេចក្តី​ណែនាំ​នេះ​ហើយ iPhone, iPad របស់​អ្នក​គឺ​បាន Jailbreak ដោយ​ជោគ​ជ័យ​ហើយ ដូច្នេះ​សូម​កុំភ្លេច​ទៅ​ផ្លាស់​ប្តូរ​ថ្ងៃ​ខែ អោយ​ដូច​ដើម​វិញ​ផង។ សូម​មេត្តា​អាន​សេចក្តី​ណែនាំ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​ប្រសិន​បើ​ជា​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង យើងខ្ញុំ សូម​មិន​ទទួល​ខុស​ត្រូវ​ទេ ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​អាច​ស្វែង​រក​ជំនួយ​ពី​យើង​បាន ប្រសិន​បើ​ជា​អ្នក​ទាំង​អស់​គ្នា​មិន​យល់​ត្រង់​ចំណុច​ណា​មួយ។
ប្រសិនបើអ្នកមានបញ្ហានឹងមិនយល់ត្រង់ណាមួយ សូមទស្សនាវីដេអូខាងក្រោមនេះដែលបង្ហាញអ្នកអំពីរបៀប Jailbreak ជាមួយកម្មវិធី Pangu :

អត្ថបទដោយ : Cambo Report
កែសម្រួលដោយ ៖ ក្មេងស្រុកស្រែ
ប្រភពៈ​ Pangu

Friday, December 27, 2013

ដំណោះស្រាយតម្លើងអក្សរខ្មែរតែចេញ ថៃ សម្រាប់ iOS 7.0.4


អ្វីដែលបងប្អូន រងចាំនោះគឺក្តាចុចខ្មែរ ដែលក្រុម 4KhmeriPhoneបានចេញឲ្យប្រើប្រាស់ជាផ្លូវការ តែមានបញ្ហាខ្លះដែលកើតឡើង ដូចជាតម្លើងហើយ ចេញអក្សរថៃទៅវិញ។ ដូចនេះយើងមានដំណោះស្រាយ!



ទី១៖ ប្រាកដថា នៅក្នុង itools ចេញពាក្យ Jailbreak ថា Yes បើ NO សូមដោះស្រាយ ទីនេះ!

ទី២៖ ត្រូវប្រើប្រាស់ iToos ឬក៏ iFunbox ដើម្បីលុប Folder Apple.com.keyboardsដែលស្ថិតនៅក្នុង var/mobile/library/caches/com.apple.keyboards (ដូចរូប)
សូមធ្វើការចូលទៅលុប Folder com.apple.keyboards

ទី៣៖ សូមចូល ទៅលុប Mobile substrate ដែលស្ថិតនៅក្នុង Cydia >Manage> Packages>  Mobile substrate

ហើយសូម Restart Springboard
ទី៤៖ បន្ទាប់មកទៀតសូមធ្វើការ លុបKeyboard ដែលយើងបានតម្លើងពីមុន ចេញភាសាថៃ

ហើយសូមធ្វើការ Reboot
ទី៥៖ សូមធ្វើការតម្លើង Khmer Keyboard ឡើងវិញ ហើយ ធ្វើការ Restart Springboardជាការស្រេច។
សូមមើលលទ្ធផល៖

ប្រភព ៖ nokormusic

វិធី Jailbreak iOS 7.0~7.0.4 ដោយប្រើកម្មវិធី evasi0n7

ដោយគ្មានផ្តល់តំរុយអ្វី ក្រុមហែកកូដ evad3rs បានដាក់បញ្ចេញ កម្មវិធី Jailbreak បែបពេញ Untethered ឈ្មោះ evasi0n7 របស់ ខ្លួនហើយ ដោយកម្មវិធីនេះ អាចធ្វើការ Jailbreak ឧបករណ៍ iDevice ទាំងអស់ (លើកលែង Apple TV) ដែលដើរនៅលើ iOS 7.0 រហូត 7.0.4។
សំរាប់លោកអ្នក ដែលអាប់ដេតទៅ iOS 7.0-7.0.4 តាមរយៈទូរស័ព្ទ ដោយប្រើ OTA គប្បី ធ្វើការ អាប់ដេតពេញ តាមរយៈ iTunes មុននឹងធ្វើការ Jailbreak ដើម្បីជៀសវាង បញ្ហាផ្សេងៗ មុននឹង Jailbreak។
ខាងក្រោមនេះ គឺជា វិធី អនុវត្តន៍៖
តំរូវការជាមូលដ្ឋាន:
- iPhone, iPad, iPod Touch ដែលដើរលើ iOS 7.0-7.0.4 (មើលវីធីដំឡើងនៅទីនេះ: វិធីដំឡើង IPhone. IPad. IPod Touchទៅកាន់ IOS 7.0.4)
- កម្មវិធី evasi0n ដោយឡូដបានពី: http://evasi0n.com/

វិធី Jailbreak:

1. ជាដំបូង សូមចូលទៅវិុបសាយ http://evasi0n.com/ រួចចុច ដោនឡូដ ទៅតាម ប្រព័ន្ធ ប្រតិបត្តិការណ៍ របស់កុំព្យូទ័រលោកអ្នក រួមមាន Mac OS X ឬ Windows។
2. នៅលើ ទូរស័ព្ទ សូមបិទ លេដកូដ ដោះសោរអេក្រង់ Passcode ជាមុនសិន បើមាន ដោយ ចូលទៅ Settings-> General-> Passcode Locked-> Turn Passcode Off។

3. ក្រោយដោនឡូដចប់ សូមពន្លាវា រួចចុចប៊ូតុងម៉ៅខាងស្តាំ រួចរើសយក ‘Run as administrator’ សំរាប់ប្រព័ន្ធ Windows ឬ រើសយក ‘Open’ សំរាប់ប្រព័ន្ធ Mac។ បន្ទាប់មក ដោត iPhone ឬ iPad របស់លោកអ្នក ជាមួយកុំព្យូទ័រ រួចចុច ប៊ូតុង Jailbreak ដើម្បី ចាប់ផ្តើមការ Jailbreak។ រួចរង់ចាំមួយសន្ទុះ។

4. ត្រង់ចំណុចមួយ កម្មវិធី evasi0n នឹងបង្គាប់អោយលោកអ្នក បើកប្រើ iPhone ឬ iPad លោកអ្នក រួចចុចលើ អាយខនមួយឈ្មោះ evasi0n7 ដើម្បីបន្ត ការ Jailbreak។
ក្រោយធ្វើតាមការណែនាំរួច សូមរង់ចាំបន្តិច ទំរាំចេញពាក្យថា ‘Done’ ហើយប៊ូតុង Jailbreak ប្រែទៅជា ប៊ូតុង Exit។

    5. នៅលើ ទូរស័ព្ទ នោះលោកអ្នក នឹងឃើញ ឡូហ្គូ របស់ កម្មវិធី​ evasi0n សូមរង់ចាំ មួយសន្ទុះ រហូត វា Boot ចូលទៅ Home Screen នោះ អ្នកនឹង បានឃើញកម្មវិធី​ Cydia ដែលនេះ មានន័យថា ការ Jailbreak របស់លោកអ្នក បានចប់សព្វគ្រប់ហើយ៕

    អត្ថបទដើម ៖ http://www.ioskhmer.com/

    វិធីដំឡើង IPhone. IPad. IPod touchទៅកាន់ iOS 7.0.4


    សំរាប់ លោកអ្នក ដែលចង់ ដំឡើង ទៅ iOS 7.0.4 សារជាថ្មី ខាងក្រោមនេះ គឺជា វិធីដំឡើងវា តាមរយៈ កម្មវិធី iTunes។ សូមដាស់តឿនថា៖ សំរាប់ អ្នកដែលប្រើ ទ្រានាប់សីុម នឹងជួបបញ្ហា មិនអាចសួរទឹកលុយបាន តាមរយៈការវាយ កូដ USSD ដែលផ្តើមដោយសញ្ញា * ឬ # ហើយការឡើងទៅ iOS 7 លោកអ្នក មិនអាច ត្រឡប់មក កំណែទំរង់ចាស់បានទេ លើកឡើងតែ iPhone 4 ប៉ុណ្ណោះ ដែលអាច ត្រឡប់មកវិញបាន។
    តំរូវការជាមូលដ្ឋាន:
    កម្មវិធី iTunes
    លីងដោនឡូដ iOS 7.0.4:

    វិធីដំឡើងទៅកាន់ iOS 7.0.4:

    1. ជាដំបូង សូមដោនឡូដ និងដំឡើង កម្មវិធី iTunes ពីលីងខាងលើ បន្ទាប់មក ដោនឡូដ ឯកសារដំឡើង ទៅតាមប្រភេទ ឧបករណ៍របស់លោកអ្នក។ បន្ទាប់មក ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី iTunes (លោកអ្នក ត្រូវមានអីុនធើណែត)។
    នៅកូឡោនខាងឆ្វេង ក្រោមពាក្យ DEVICES សូមចុចលើ ឈ្មោះ iPhone របស់លោកអ្នក។ ចុច ឃី SHIFT សំរាប់ប្រព័ន្ធ Windows ឬ alt option សំរាប់ ប្រព័ន្ធ Mac OSX អោយជាប់ រួចចុច ប៊ូតុង Restore បន្ទាប់មក រំកិល ទៅកាន់ ទីតាំង ដែលបាន រក្សា ឯកសារ ដំឡើង។ ចុចរើសយក ឯកសារដំឡើងនោះហើយ រួចចុច ប៊ូតុង Open។
    2. បន្ទាប់មក ចុចប៊ូតុង Restore រួចរង់ចាំ ប្រមាណពី 15-30 mn ទំរាំ ការដំឡើង បានចប់សព្វគ្រប់។

    3. នៅលើ ទូរស័ព្ទ សូួមធ្វើការ អូសលើអេក្រង់ពីឆ្វេងមកស្តាំ ដើម្បីចាប់ផ្តើម ធ្វើការកំណត់ផ្សេងៗ។ បន្ទាប់មក ត្រង់ Select Your Country or Region សូមរំកិល ចុះក្រោម ដើម្បី រើសយក Cambodia។ បន្ទាប់មក លោកអ្នក ត្រូវធ្វើការ Activate អោយ ដោយភ្ជាប់វា ជាមួយ កុំព្យូទ័រ រួចប្រើ កម្មវិធី​iTunes ឬ Activate តាម ទូរស័ព្ទ ដោយផ្ទាល់ ក៏បាន តែត្រូវការ ភ្ជាប់ WiFi។
    4. ត្រង់ផ្ទាំង Location Service សូមរើសយក Enable Location Services។ បន្ទាប់មក រើសយក:
    - Set up as new iPhone: បើសិនជា អ្នក ចង់អោយ ទូរស័ព្ទ ទទេរស្អាត
    - Restore From iCloud Backup: ទាញយកទិន្នន័យពីមុន ដែលបាន រក្សាទុក នៅ គណនី iCloud
    - Restore From iTunes Backup: ទាញយក ទិន្នន័យពីមុន ដែលបាន រក្សាទុក នៅក្នុង iTunes លើ កុំព្យូទ័រ។
    5. ត្រង់ផ្ទាំង Apple ID សូមវាយ គណនី Apple ID របស់លោកអ្នកចូល ឬចុច Skip This Step ដើម្បីវាយពេលក្រោយ ក៏បាន។ បន្ទាប់មក ត្រង់ផ្ទាំង Terms and Conditions ចុច Agree-> Agree។
    6. បន្ទាប់មក ត្រង់ផ្ទាំង iCloud និង Find My iPhone យកល្អបើកវា បើសិនជា អ្នកមានគណនី Apple ID ព្រោះវា អាចជួយយើង ដាក់កូដ មិនអោយអ្នកដទៃប្រើបាន (Activation locked) នៅពេល យើង បាត់វា។ រួចត្រង់ផ្ទាំង iCloud Keychain សូមរើសយក Set Up Later និងផ្ទាំង Diagnostics សូមរើសយក Don’t Send។ ប៉ុណ្ណឹង ការដំឡើងទៅ iOS 7.0.4 រួចរាល់ ជាការស្រេច៕

    អត្ថបទដើម ៖ http://www.ioskhmer.com/

    Bookmark Us

    Twitter Delicious Facebook Digg Stumbleupon Favorites More

    Search

    Popular Posts

    Recent Posts

    Categories

    Unordered List

    Pages

    Text Widget

    On Facebook

    On Twitter

    Copyright © Music For Khmer | Powered by Blogger
    Design by SimpleWpThemes | Blogger Theme by NewBloggerThemes.com | Published By Blogger Templates20