ដោយគ្មានផ្តល់តំរុយអ្វី ក្រុមហែកកូដ evad3rs បានដាក់បញ្ចេញ កម្មវិធី Jailbreak បែបពេញ Untethered ឈ្មោះ evasi0n7 របស់ ខ្លួនហើយ ដោយកម្មវិធីនេះ អាចធ្វើការ Jailbreak ឧបករណ៍ iDevice ទាំងអស់ (លើកលែង Apple TV) ដែលដើរនៅលើ iOS 7.0 រហូត 7.0.4។
សំរាប់លោកអ្នក ដែលអាប់ដេតទៅ iOS 7.0-7.0.4 តាមរយៈទូរស័ព្ទ ដោយប្រើ OTA គប្បី ធ្វើការ អាប់ដេតពេញ តាមរយៈ iTunes មុននឹងធ្វើការ Jailbreak ដើម្បីជៀសវាង បញ្ហាផ្សេងៗ មុននឹង Jailbreak។
ខាងក្រោមនេះ គឺជា វិធី អនុវត្តន៍៖
សំរាប់លោកអ្នក ដែលអាប់ដេតទៅ iOS 7.0-7.0.4 តាមរយៈទូរស័ព្ទ ដោយប្រើ OTA គប្បី ធ្វើការ អាប់ដេតពេញ តាមរយៈ iTunes មុននឹងធ្វើការ Jailbreak ដើម្បីជៀសវាង បញ្ហាផ្សេងៗ មុននឹង Jailbreak។
ខាងក្រោមនេះ គឺជា វិធី អនុវត្តន៍៖
តំរូវការជាមូលដ្ឋាន:
- iPhone, iPad, iPod Touch ដែលដើរលើ iOS 7.0-7.0.4 (មើលវីធីដំឡើងនៅទីនេះ: វិធីដំឡើង IPhone. IPad. IPod Touchទៅកាន់ IOS 7.0.4)
- កម្មវិធី evasi0n ដោយឡូដបានពី: http://evasi0n.com/
វិធី Jailbreak:
1. ជាដំបូង សូមចូលទៅវិុបសាយ http://evasi0n.com/ រួចចុច ដោនឡូដ ទៅតាម ប្រព័ន្ធ ប្រតិបត្តិការណ៍ របស់កុំព្យូទ័រលោកអ្នក រួមមាន Mac OS X ឬ Windows។
2. នៅលើ ទូរស័ព្ទ សូមបិទ លេដកូដ ដោះសោរអេក្រង់ Passcode ជាមុនសិន បើមាន ដោយ ចូលទៅ Settings-> General-> Passcode Locked-> Turn Passcode Off។
3. ក្រោយដោនឡូដចប់ សូមពន្លាវា រួចចុចប៊ូតុងម៉ៅខាងស្តាំ រួចរើសយក ‘Run as administrator’ សំរាប់ប្រព័ន្ធ Windows ឬ រើសយក ‘Open’ សំរាប់ប្រព័ន្ធ Mac។ បន្ទាប់មក ដោត iPhone ឬ iPad របស់លោកអ្នក ជាមួយកុំព្យូទ័រ រួចចុច ប៊ូតុង Jailbreak ដើម្បី ចាប់ផ្តើមការ Jailbreak។ រួចរង់ចាំមួយសន្ទុះ។
4. ត្រង់ចំណុចមួយ កម្មវិធី evasi0n នឹងបង្គាប់អោយលោកអ្នក បើកប្រើ iPhone ឬ iPad លោកអ្នក រួចចុចលើ អាយខនមួយឈ្មោះ evasi0n7 ដើម្បីបន្ត ការ Jailbreak។
ក្រោយធ្វើតាមការណែនាំរួច សូមរង់ចាំបន្តិច ទំរាំចេញពាក្យថា ‘Done’ ហើយប៊ូតុង Jailbreak ប្រែទៅជា ប៊ូតុង Exit។
5. នៅលើ ទូរស័ព្ទ នោះលោកអ្នក នឹងឃើញ ឡូហ្គូ របស់ កម្មវិធី evasi0n សូមរង់ចាំ មួយសន្ទុះ រហូត វា Boot ចូលទៅ Home Screen នោះ អ្នកនឹង បានឃើញកម្មវិធី Cydia ដែលនេះ មានន័យថា ការ Jailbreak របស់លោកអ្នក បានចប់សព្វគ្រប់ហើយ៕
អត្ថបទដើម ៖ http://www.ioskhmer.com/
0 comments:
Post a Comment