ណាមួយពីភាសាផ្សេងៗទៅជាភាសាអង់គ្លេស។ ប៉ុន្តែម្ដងនេះ CM នឹងណែនាំនូវវិធីសាស្ត្រដ៏ពិសេសមួយ មកជូនអ្នកទាំងអស់គ្នា នោះគឺ ការបកប្រែពីជាង 30 ភាសាទៅជាភាសាខ្មែរបានយ៉ាងឆាប់រហ័សក្នុង Google Chrome។ អ្នកទាំងអស់គ្នាអាចធ្វើតាមការណែនាំដូចខាងក្រោម៖
១. មុនដំបូងយើងត្រូវចូលទៅក្នុង Website មួយរបស់ Google Chrome ដើម្បី Add Extension មួយនេះ។ ដោយចូលទៅក្នុង https://chrome.google.com/webstore រួចវាយពាក្យ Khmer Online Dictionary ចូលរួចចុច Enter ។
២. បន្ទាប់មកចុចលើពាក្យថា ADD TO CROME ដែលមាននៅខាងស្ដាំដៃរបស់អ្នកដូចនៅក្នុងរូប។
៣. ពេលនោះវានឹងចេញនូវផ្ទាំងមួយដូចខាងក្រោម រួចយើងត្រូវចុចពាក្យថា Add ។
៤. ពេលនោះវានឹងចាប់ផ្ដើម Add Extension មួយនេះចូលទៅក្នុង Google Chrome របស់យើង បន្ទាប់ពីវា Add ហើយ វានឹងចេញនូវរូបដូចខាងក្រោម៖
៥. បន្ទាប់ពីយើង Add ហើយគឺវាពិតជាងាយស្រួលមែនទែន គឺយើងគ្រាន់តែ Double Click នៅលើពាក្យណាដែលយើងចង់បកប្រែ ពេលនោះវានឹងលោតនូវនិយមន័យជាភាសាខ្មែរមកភ្លាម។ ហើយចំពោះភាសាដែលវាអាចបកប្រែបាន គឺលើសពី 30ភាសាទៅទៀត។
៦. សូមមើលពីលក្ខណៈពិសេសនៃការបកប្រែភាសាផ្សេងៗដូចខាងក្រោម៖
បកប្រែពីភាសាអង់គ្លេសមកភាសាខ្មែរ
បកប្រែពីភាសាចិនមកភាសាខ្មែរ
បកប្រែពីភាសាជប៉ុនមកភាសាខ្មែរ
ជាទីបញ្ចប់លោកអ្នកនឹងអាចបកប្រែភាសាទាំងនោះបានមកភាសាខ្មែរ បានយ៉ាងងាយនិងស្រួលបំផុតដោយមិនចាំបាច់ទៅឆែកមើលវចនានុក្រមនោះ ឡើយ៕
អត្ថបទដើម ៖ http://cm.com.kh/
0 comments:
Post a Comment