ភ្នំពេញ : ប្រជាជនលើពិភពលោកដែលមិនសូវចេះភាសាអង់គ្លេស នាពេលខាងមុខនេះនឹងអាចយល់និងអានគេហទំព័រភាសាខ្មែរបាន ខណៈដែលក្រុមហ៊ុន Google នឹងចេញកម្មវិធីបកប្រែភាសាខ្មែរ ដែលអាចនឹងបង្ហោះផ្សាយក្នុង ត្រីមាសទីពីរនៃឆ្នាំនេះ។
លោក ហេង សុវណ្ណ អ្នកសម្របសម្រួលម្នាក់ក្នុងចំណោមអ្នកសម្របសម្រួលរបស់ក្រុមហ៊ុន Google ប្រចាំប្រទេស ដែលចូលរួមដំណើររៀបចំកម្មវិធីបកប្រែនេះ បានថ្លែងថា ការងារបង្កើតឲ្យមានការបកប្រែនេះគឺបានរៀបចំឡើងរយៈពេលប្រហែល៥ឆ្នាំហើយ។ លោក សុវណ្ណ ប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា កម្មវិធី alpha បានបង្កើតរួចហើយ ហើយបច្ចុប្បន្នកំពុងតែធ្វើតេស្ដសាកល្បងជាលក្ខណៈផ្ទៃក្នុង។
លោកថ្លែងថា៖ «យើងកំពុងព្យាយាមដោះស្រាយបញ្ហាគុណភាពមួយចំនួនទៀត ដូចជា បញ្ហាសុក្រឹត ដែលអាចនឹងប៉ះពាល់ដល់គុណភាពបកប្រែ»។
លោក Javier Sola នាយកកម្មវិធីនៅវិទ្យាស្ថានបើកទូលាយ (Open Institute) បានថ្លែងថា៖«វាមានបញ្ហាខ្លះៗ ដោយសារវិធីបកប្រែរបស់ Google នៅមានបញ្ហាខ្លះៗនៅឡើយ»។
វិទ្យាស្ថានបើកទូលាយ ដែលជាវិទ្យាស្ថានមួយកំពុងជួយការងារអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានវិទ្យានិងប្រាស្រ័យទាក់ទងនៅទីនេះ បាននិងកំពុងធ្វើការងារនេះជាមួយ Google ពីឆ្នាំកន្លងមក។
លោក Sola បានថ្លែងថា៖ «វាមានលក្ខណៈជាទិន្នន័យសុទ្ធនៅឡើយ។ វាយកប្រយោគដែលសរសេររាប់លានប្រយោគជាភាសាអង់គ្លេសនិងភាសាខ្មែរ ហើយដាក់វាចូលទៅក្នុងក្រុមម៉ាស៊ីនលាង។ ម៉ាស៊ីននេះបង្កើតនូវទិន្នន័យដែលប្រើប្រាស់ប្រយោគទាំងនេះ ជាឧទាហរណ៍ នៅពេលដែលវាត្រូវធ្វើការបកប្រែ»។ លោកបន្ថែមថា ទិន្នន័យកាន់តែច្រើន ការបកប្រែកាន់តែសុក្រឹត។
ប៉ុន្តែ ទោះយ៉ាងណាក្ដី ទិន្នន័យដែលមានស្រាប់សម្រាប់ការបកប្រែភាសាអង់គ្លេសនិងខ្មែរមិនទាន់មានច្រើនដូចទិន្នន័យសម្រាប់ការបកប្រែរវាងភាសាអង់គ្លេស និងបារាំងទេ។
លោក ហេង សុវណ្ណ បានបញ្ជាក់ថា៖ «នេះនឹងត្រូវការពេលវេលាដើម្បីអភិវឌ្ឍវាឲ្យមានសមត្ថភាពពេញលេញ»។
លោកបន្ថែមថា សុក្រឹតភាពនៃការបកប្រែនេះនឹងកាន់តែមានភាពច្បាស់លាស់ទៅតាមពេលវេលាអភិវឌ្ឍន៍គម្រោងការ។
ក្រុមហ៊ុន Google មិនបានឆ្លើយតបនឹងសំណួរភ្នំពេញ ប៉ុស្តិ៍ នៅត្រឹមម៉ោងចូលរោងពុម្ព។
ក្រុមអ្នកជំនាញបានថ្លែងថា កម្មវិធីនេះនឹងរួមចំណែកដល់ការយល់ដឹងទូលំទូលាយជាងមុនសម្រាប់ទាំងក្នុង និងក្រៅប្រទេសកម្ពុជា។
លោក តូនី លីម អ្នកឯកទេសគ្រប់គ្រងព័ត៌មានរបស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជាបានថ្លែងថា៖ «អ្នកដែលមិនចេះនិយាយភាសាខ្មែរ នឹងអាចប្រើប្រាស់កម្មវិធីថ្មីនេះដើម្បីយល់ដឹងសារផ្សេងៗពីជនជាតិកម្ពុជា»។
លោកបន្តថា៖ «វានឹងជាវិធីមួយដែលនឹងធ្វើឲ្យពិភពលោកទូលំទូលាយជាងមុន»។
លោក លីម បានថ្លែងបន្តថា៖ «វានឹងជួយកាត់បន្ថយរនាំងឧបសគ្គនៃភាសា ដូច្នេះអ្នកខាងក្រៅអាចយល់ពីអ្វីដែលយើងនិយាយទាក់ទងគ្នា»៕ PS
_________________________________
ព័ត៌មានរបស់ : ភ្នំពេញ ប៉ុស្តិ៍
មតិរបស់អាយ១ទាញយកចម្រៀង ៖
នេះជាការជោគជ័យទីពីរ ដ៏ធំ បន្ទាប់ពីជោគជ័យទីមួយគឺការបង្កើតខ្មែរយូនីកូដ។ វាពិតជាមានភាពងាយស្រួល ខ្លាងណាស់ សម្រាប់អ្នកដែលមិនសូវចេះ ភាសាអង់គ្លេស ពីព្រោះយើងសង្កតឃើញ កន្លងមកថា គេហទំព័រដែលនិយាយអំពី ផ្នែកពត៍មានវិទ្យា ភាគច្រើនសុទ្ធតែជាភាសា អង់គ្លេស ទាំងអស់ និង ភាសា ដទៃទៀតជាច្រើន ប៉ុន្តែមិនសូវមាន ជាភាសា ខ្មែរ ទេ ។ តាមការសង្កតរបស់ខ្ញុំ Google តែងតែ ផ្តល់នូវការបកប្រែ ជាច្រើនភាសា ដូចជា ពី ភាសាថៃ ទៅ ជា អង់គ្លេស ពី ភាសាអង់គ្លេសទៅជាភាសា ថៃ ភាសា វៀតណាម ទៅ ភាសាអង់គ្លេស ហើយមានជាច្រើនទៀត ។ ប៉ន្តែនៅក្នុងនោះ មិនទាន់មាន ជា ភាសាខ្មែរ ទេ ប៉ុន្តែឥលូវនេះ ជិតមានជាភាសាខ្មែរហើយ ពីព្រោះ Google នឹងបង្ហោះការបកប្រែគេហទំព័រជាភាសាខ្មែរនៅត្រីមាសទី២ ។ ខ្ញុំពិតជា មានការសប្បាយរីករាយខ្លាពណាស់ពីព្រោះ ចំពោះខ្ញុំបាទ ផ្ទាល់ ក៍មិនសូវចេះ ភាសាអង់គ្លេស ប៉ុន្មានដែរ ។ ហើយសូមអ្នកទាំងអស់គ្នា រង់ចាំ ការសិក្សាស្រាវជ្រាវរបស់ អ្នកជាមួយភាសាខ្មែរ ទាំងអស់គ្នា តាមរយះ Google Translate ។ សូមអរគុណដែលបានចូលមកទស្សនា ប្លុករបស់ខ្ញុំបាទ ។ សូមជួយបញ្ចេញមតិយោបល់ផង ...។
Free Music For You
Thursday, March 14, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment