Free Music For You

Friday, January 11, 2013

២០ របៀបដ៏​ងាយ​ស្រួល​​ក្នុង​ការ​ បង្កើត USB boot


តើ​អ្នក​ធ្លាប់​ចង់​បង្កើត Drive USB boot បាន​លើ​ប្រព័ន្ធ​ប្រតិបត្ត​ការ​ Windows, Linux ឬ Drive IOS ណា​ក៏​ដោយ ? បើ​សិន​ជា​ដូច្នេះ , ខាង​ក្រោម​នេះ គឺ​ជា​បញ្ជី​ឈ្មោះនៃ​កម្ម​វិធី ដែល​ជំនួយ​ដល់​អ្នក​ប្រើ​បង្កើត Drive USB.។ USB នេះ អាច​ផ្ទុក file ដំឡើង ប្រព័ន្ធ​ប្រតិបត្ត​ការ Windows, Linux CD, ឌីស boot Ultimate, Hiren’s Boot CD, Antivirus Rescue CD, ...

បង្កើត USB boot Windows
1 - WinToFlash:
ដូច​ដែល​អ្នក​ឃើញ​រូប​ភាព​ដែល​ថតដោយ​អេក្រង់​ខាង​ក្រោម​,​ នេះ​គឺ​ជា​កម្ម​វិធី​ដ៏​ងាយ​ស្រួល​បំផុត ដែល​អាច​ប្រើ​ដើម្បី​បង្កើត​ ឌីស boot Windows។ វា​បង្កើត​កំណែជំនាន់ boot របស់​ប្រព័ន្ធ​ប្រតិបត្តការ windows xp/2003, winPE XP/2003, Windows vista/2008/7/8 និង​ប្រព័ន្ធ​ផ្សេងៗ​ទៀត ។

img-1326949044-1.jpg

2 - Windows 7 USB/DVD download tool:
Windows 7 USB/DVD download tool បាន​បង្កើត​ដោយ​ខាង Microsoft ផ្ទាល់​តែ​ម្ដង ជាមួយ​គោល​បំនង​ធ្វើ​អោយ​ងាយ​ស្រួល​​បង្កើត​ Drive USB boot ឬ​ចំលង file ISO Windows 7 ចេះ​ជា​ឌីស DVD។


3 - A Bootable USB:
A Bootable USB គឺ​ជា​កម្ម​វិធី​តូច , អនុញ្ញាតិ​អោយ​អ្នក​ប្រើ​ដំឡើង windows vista/2008/7 ពី USB.

4 - A Bootable USB (ផ្ដល់​ជូន​ដោយ Askvg.com):
ឈ្មោះ​កម្ម​វិធី​នេះ​មាន​ទំនង​ដូច​នឹង​កម្ម​វិធី​ខាង​លើ ,តែ​វា​នៅ​មាន​បន្ថែម​មុខ​ងារ និង​ជំរើស​ផ្សេងៗ​ទៀត ដើម្បី​ធ្វើ​អោយ​ដំណើរ​ការ​បាន​លើ​កំណែ​ជំនាន់ x64 របស់​ប្រព័ន្ធ​ប្រតិបត្តការ Windows.
slide.jpg

5 - Setup from USB:
នេះ​គឺ​ជា​កម្ម​វីធី​ងាយ​ស្រួល​ប្រើ ដើម្បី​បង្កើត​ Drive windows vista/7 USB boot បាន ។ តែ​យ៉ាង​ណា, ពេល​ប្រើ​ប្រាស់​​កម្ម​វិធី​នេះ , អ្នក​ប្រើ​ត្រូវ​មាន .NetFramework 4.

6 - OStoGO:
កម្ម​វិធី​មួយ​តូច ប្រើ​សំរាប់​ផ្លាស់​ប្ដូរ ឌីស windows vista/7 DVD ពី Drive USB.

7 – RMPrepUSB:

បច្ចេកទេស នៃ​ការ​ធ្វើ​ទំនើប​កម្ម ដើម្បី​បង្កើត USB boot Windows។ ដូចនេះ​អ្នក​ប្រើ​គម្បី​ប្រើ​កម្ម​វិធី​នេះ​ដោយ​ប្រុង​ប្រយត្ន​បំផុត។

8 - WinSetupFromUSB:

កម្ម​វិធី​ដ៏​ល្អ​បំផុត តែពេល​ប្រើ​កម្បី​ប្រុង​​ប្រយត្ន ។ WinSetupFromUSB អ្នក​ប្រើ បង្កើត USB Windows ឬ Linux boot បាន ។ ស្រប​ពេល​នោះ​វា​នៅ​ផ្ដល់​អោយ​អ្នក​ប្រើ សាក​ក្នុង QEMU។

img-1326949044-3.jpg


9 - FlashBoot:
កម្ម​វិធី​ល្អ​គួរ​សម្យ, អាច​ផ្លាស់​ប្ដូរ Windows XP/Vista/7 ទៅ​ក្នុង USB។ កម្ម​វិធី​នេះ​មាន​តំលៃ ប្រហែល $38 USD.

បង្កើតMultiBootable USB

10 - YUMI – (Your Universal Multiboot Installer):
YUMI អាច​ប្រើ​ដើម្បី​បង្កើត MultiBootable USB ជាមួយ​ច្រើន​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេងៗ , ឧបករណ៏ សំលាប់ virus, ឧបករណ៏ ហៅ​មក​វិញ(Restore), .. .ប្រើ Syslinux។ មុខ​ងារ​មួយ​ដ៏​ល្អរបស់​កម្ម​វិធី​នេះ គឺ​អាច​ទាញ​យក download file ISO មុន​ពេល​ប្រើ​ប្រាស់​វា​លើ USB.

11 – XBoot:
XBoot គឺ​ជា​កម្ម​វិធី​ដ៏​ល្អ , មាន​សមត្ថភាពបង្កើត Multiboot USB/ISO សំរាប់ Linux, Live CDs, Antivirus Utilities, … មុខ​ងារ​មួយ​ដែល​មាន​ប្រយោជន៏​របស់ Xboot គឺ​វា​អនុញ្ញាតិ អ្នក​ប្រើ​ត្រួត​ពិនិត្យ USB បង្កើត​បាន​ភ្លាម​ក្នុង Windows។

12- SARDU:

SARDU គឺ​ជា​កម្ម​វីធី​​អាច​បង្កើត Multibootable ISO និង Drive USB។ វា​មាន​ផ្ទុក​កម្ម​វិធី​ខ្លះៗ​សំរាប់​កំចាត់​វីរុស virus, រាល់​ឧបករណ៏, កំណែ​ជំនាន់ប្រព័ន្ធ​ប្រតិបត្ត​ការ របស់ Linuxនិង Windows។
​អ្វី​ដែល​អ្នក​ត្រូវ​ការគឺ​គ្រាន់​តែ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ពី file ISO ទៅ​ folder ISO និង​រីក​រាយ​ការ​ប្រើ​ប្រាស់​វា​លើ USB។
img-1326949044-4.jpg


បង្កើត Linux និង USB boot ផ្សេងៗ​ទៀត
13 - Universal USB Installer :
នេះ​គឺ​ជា​កម្ម​វិធី មាន​ប្រយោជន៏​ច្រើន​គួរ​សម,ដូច​គ្នា​ទៅ​នឹង YUMI, លើក​លែក​ការ​ដែល​ប្រើ​បាន​ជា MultiBootមួយ​ចេញ.។ យ៉ាង​ណា​ក៏​ដោយ​វា​ ដំណើរ​ការ​លើ​ច្រើន​ប្រព័ន្ធរបស់ Linux,
ឧបករណ៏​សំលាប់ virus, Windows vista/7, Hiren’s Boot CD, …. ស្រប​ពេល​នោះ , កម្ម​វិធី​នេះ​នៅ​អាច​ធ្វើ​ការ​ download file ISO អោយ​អ្នក​ប្រើ​ថែម​ទៀត។

14 - LiveUSB Install:
កម្ម​វិធី​ដ៏​តូច​មួយ​នេះ អ្នក​ប្រើ​​អាច​បង្កើត Drive Linux boot បាន ( ជាមួយ​ការ​ដែល​អាច​ដំណើរ​ការ​បាន​ រួម​នឹង​មុខ​នាទី​ស្កែន​និង​សំលាប់ virus, សង្គ្រោះ ថាស​រឹង , .. .). ចុង​ក្រោយ​វា​នៅ​មាន​ជំរើស​ផ្សេងៗ, រួម​មាន​សមត្ថភាពសរសេរ file. img ចេញ​ Drive USB.

15 - UNetbootin:
Unetbootin គឺ​ជា​កម្ម​វិធី​មួយ​សំរាប់ Windows, Linux និង Mac OS X។ កម្ម​វិធី​នេះ​នៅ​អាច download file ISO ជួយ​អ្នក​ប្រើ បន្ថែម​ទៀត។ វា​រត់​បាន​លើ​ច្រើន​ប្រព័ន្ធ​ប្រតិបត្ត, ឧបករណ៏​សំលាប់ virus, .... ម្យ៉ាង​វិញ​ទៀត , Unetbootin នៅ​អាច​បង្កើត​បាន Drive USB boot បាន សំរាប់​កំណែ​ជំនាន់​ណា​ក៏​បាន​ដែរ ។

16 - MultiSystem (Linux):
កម្ម​វិធី​នេះ សំរាប់​តែ Linux អ្នក​ប្រើ​អាច​​ប្រើ​ដើម្បី​បង្កើត Drive USB Linux boot បាន ។
img-1326949044-5.jpg

17 – Fedora LiveUSB Creator:
កម្ម​វិធី​តូច នឹង​ជួយ​អ្នក​បំលែង file Fedora ISO ទៅ Drive USB.

18 - CD 2 USB:
CD 2 USB គឺ​ជា​ឧបករណ៏ មាន​បែប​បទ​​ដូច​នឹង​ ឃ្លា​បញ្ជា , អាច​បង្កើត​បាន Drive USB boot សំរាប់ Ubuntu។ កម្ម​វិធី​នេះ មិន format Drive USB និង​ដំឡើង bootloader ទៅលើ Drive។

19 - ISO to USB:
ISO to USB គឺ​ជា​កម្ម​វិធី ងាយ​ , អាច​បង្កើត Drive USB boot បាន ពី file Bootable ISO.

20 - ISO2Disc:
ISO2Disc គឺ​ជា​ឧបករណ៏ តូច, មាន​សមត្ថភាព​សរសេរfile ISO ra đĩa CD/DVD ឬ Drive USB Flash.
img-1326949044-6.jpg 
អត្ថបទដើម ៖ it khmer.net

0 comments:

Post a Comment

Bookmark Us

Twitter Delicious Facebook Digg Stumbleupon Favorites More

Search

Popular Posts

Recent Posts

Categories

Unordered List

Pages

Text Widget

Blog Archive

On Facebook

On Twitter

Copyright © Music For Khmer | Powered by Blogger
Design by SimpleWpThemes | Blogger Theme by NewBloggerThemes.com | Published By Blogger Templates20